គោលការណ៍នៃជំនឿ

សំដីជាឯក លេខជាទោ អក្សរជាត្រី
ការមានប្រយោជន៍គួរខំធ្វើ វិជ្ជាចេះស្ទើរគួរបំពេញ អកុសលមាននៅគួរលះចេញ ជួញមានចំណេញគួរខំជួញ។
*****
គប់ប្រាជ្ញនាំប្រាណឲ្យបានសុខ គប់ពាលនាំស្តុកចិត្តមួហ្មង គប់ប្រាជ្ញនាំឃ្លាតចាកបាបផង គប់ពាលសៅហ្មងជាប្រក្រតី ។
***************************
គោលការណ៍នៃជំនឿ
យោ ច សទ្ទបរិត្តាសី វនេវាតមិគោ យថា លហុចិត្តោតិ តំ អាហុ នាស្ស សម្បជ្ជតេ វតំ  «អ្នកណាភ្ញាក់ផ្អើលចំពោះសំលេង ដូចម្រឹគស្មាន់ក្នុងព្រៃ លោកហៅអ្នកនោះ ថាមាន ចិត្តស្រាល កិច្ចការរបស់អ្នកនោះរមែងមិនសំរេច» ។ អ្នកដែលភ្ញាក់ផ្អើលចំពោះសំលេង ឬអ្នកមានចិត្តស្រាល បានដល់ជនអ្នកមានត្រចៀកសឆាប់ជឿគេងាយដោយមិនបានពិចារណាអោយបានគ្រប់ជ្រុង
ជ្រោយ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងថា កិច្ចការរបស់នរជននោះឯង រមែងមិនសំរេច។ ក្នុង កាលាមសូត្រនៃអង្គុត្តរនិកាយ តិកនិបាត ព្រះសម្មាសម្ពុទ្ធបានសំដែងអំពី វិធីបដិបត្តិក្នុងរឿងដែល គួរសង្ស័យ ឬគោលការណ៍នៃជំនឿចំនួន១០យ៉ាង សំរាប់ ជាការពិចារណា ពិសោធន៍ មុននឹង ជឿរឿង នោះថាពិតឬមិនពិត ។
១-មា អនុស្សវេន កុំដាក់ចិត្តជឿ ព្រោះគ្រាន់តែបានស្តាប់តៗគ្នាមក ។
២-មា បរម្បរាយ កុំដាក់ចិត្តជឿព្រោះដោយការកាន់តៗគ្នាជាប្រពៃណីពិបុរាណឬពីដើមមក។
៣-មា ឥតិកិរាយ កុំដាក់ចិត្តជឿព្រោះដោយការនិទានតៗគ្នា ។
៤-មា បិដកសម្បទានេន កុំដាក់ចិត្តជឿ ព្រោះដោយការអាងតម្រា ឬ គម្ពីរ ។
៥-មា តក្កហេតុ កុំដាក់ចិត្តជឿព្រោះការគិតបែបតក្កវិជ្ជា ។
៦-មា នយហេតុ កុំដាក់ចិត្តជឿដោយការអនុមាន ។
៧-មា អាការបរិវិតកេ្កន កុំដាក់ចិត្តជឿដោយការគិតពិចារណា តាមបែបហេតុផល។
៨-មា ទិដ្ឋិនិជ្ឈានក្ខន្តិយា កុំដាក់ចិត្តជឿព្រោះត្រូវនឹងទ្រឹស្តីដែលពិនិត្យហើយ។
៩-មា ភព្វរូបតាយ កុំដាក់ចិត្តជឿព្រោះមើលទៅរូបលក្ខណៈហាក់ដូចជាអញ្ចឹងមែន។
១០-មា សមណោ​ នោ គរូតិ កុំដាក់ចិត្តជឿ ព្រោះសមណៈរូបនេះជាគ្រូរបស់យើង ។
បើដូច្នេះ តើយើងគួរជឿដូចម្តេច? ព្រះសម្មាសម្ពុទ្ធបានត្រាស់ថា «លុះត្រាតែកាលណាដឹងច្បាស់ ដោយចិត្តរបស់ ខ្លួនថា ធម៌ទាំងអស់ នោះជាអកុសល ជាកុសល មានទោស មិនមានទោសជាដើម ហើយទើបគួរលះបង់ចេញ ឬបដិបត្តិតាម។»

វិលទៅទំព័រប្រធានបទ
វិលទៅទំព័រសាសនា

No comments:

Post a Comment

ម៉ោង ប្រតិទិន ចំនួនអ្នកទស្សនា