ទស្សនះអប់រំ លោក ប៉ាវ​ សុត

-គេភ្លេចរហ័សណាស់ កាលណាគេបានរៀន តែគេមិនភ្លេចទេកាលណាគេបានរក។
-គេចេះតែក្នុងករណីដែលគេបានរក បានឃើញ បានយល់ដោយមធ្យោបាយផ្ទាល់ខ្លួនរបស់គេ។
-លំនឹកស្ថិតនៅជាក់លាក់បាន តែក្នុងករណីអ្វីដែលគេបានជួបប្រទះប៉ុណ្ណោះ។
-គរុកោសល្យបច្ចុប្បន្នមិនត្រឹមតែការផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែទាមទារអោយកុមារជា
សិល្បករឆ្លាក់ចំណេះដឹងដោយខ្លួនឯងផងដែរ។
-គ្រូបង្រៀនបច្ចុប្បន្នមិនមែនជាជនផ្តាច់ការដែលនិយាយតែម្នាក់ឯង បង្រៀន និងបញ្ជានោះទេ
 តែគាត់ជាមគ្គុទេសក៏ ជាទីប្រឹក្សារបស់សិស្សគាត់ផងដែរ។
-មធ្យោបាយដ៏ល្អឯកក្នុងការស្វែងយល់ គឺការរៀនដោយធ្វើ។
-ចំណេះដែលដណ្តើមបាន ប្រសើរជាងចំណេះដែលទទួលបាន។
-សិស្សម្នាក់ៗមានសម្បទាពិសេសរាងៗខ្លួន។
-គ្រប់វិធីសាស្រ្តបង្រៀន និងអប់រំ ទោះបីជាមានភាពចំណាស់ក៏ដោយ ក៏នឹងក្លាយទោះជាវិធី
សាស្រ្តថ្មី កាលណាវិធីសាស្រ្តនោះធា្លក់ទៅលើដៃអ្នកអនុវត្តដ៏ប៉ិនប្រសប់ និងទន់ភ្លន់។
១០-កុមារត្រូវមកសាលារៀនមិនមែនគ្រាន់តែរៀនពីគំនិតទាំងឡាយនោះទេ តែដើម្បីរៀនគិតនិង​
គ្រប់គ្រងខ្លួនឯងផងដែរ។
១១-កាលណាគេមានទំលាប់ខ្ជិល កាលនោះគេកាន់តែមានការលំបាកក្នុងការដោះស្រាយ កាងារ។
១២-វិធីសាស្រ្ត និងកម្មវិធីត្រូវវិលជុំវិញសិស្ស មិនមែនសិស្សវិលជុំវិញកម្មវិធី និងវិធីសាស្រ្ត ទេ។
១៣-ការវិវត្តរបស់កុមារ មិនមែនរីកចំរើនដោយស្វ័យយ័តតែប៉ុណ្ណោះទេ ប៉ុន្តែដោយការទទួលពី​បទពិសោធន៏សង្គម គ្រួសារ និងសាលារៀនផងដែរ។
១៤-ការស្គាល់ចិត្តសាស្រ្តកុមារម្នាក់ៗ អាចអោយអ្នកអប់រំចែកកុមារជាក្រុមដែលអាចជួយអោយការ​បង្រៀនកាន់តែមានភាពងាយស្រួល និងទទួលបានប្រសិទ្ធិភាពល្អ។
១៥-ឧត្តមគតិរបស់សាលារៀនបឋមសិក្សា មិនមែនត្រឹមតែបង្រៀនច្រើននោះទេ តែជាការបង្រៀន​ល្អផងដែរ។
១៦-អោយមានអនុស្សាវរីយ៍តិចចុះ ក៏ប៉ុន្តែជាអនុស្សាវរីយ៍ដែលពេញលេញ និងមានលំដាប់
១៧-បង្រៀនល្អគឺត្រូវគិតថាមេរៀនមួយដែលត្រូវបានកសាងឡើងមានតម្លៃជាងមេរៀនមួយដែល​ពិស្តារ។
១៨-បង្រៀនគឺរៀនពីរដង។
១៩-បង្រៀនគឺការជ្រើសរើស។
២០-វិធីបង្រៀននៅបឋមសិក្សាគឺ: អព្ភន្តរញាណ អនុមានរួម និងសកម្ម។
២១-សម្រាប់កុមារ គេត្រូវចាប់ផ្តើមពីរូបី។
២២-ការបង្រៀនតាមរបៀបអព្ភន្តរញាណគឺការធ្វើការធ្វើលំហាត់វិញ្ញាណ និងផ្តុំទៅលើការ សង្កេត។២៣-សិស្សជាអ្នកដណ្តើមពុទ្ធិក្រោមភ្នែកព្រហ្មវិហារធម៌ទាំងគូរបស់គ្រូ។
២៤-ខួរក្បាលជាអ្នកទទួល ដៃជាអ្នកបញ្ចេញ
២៥-កាលណាព្រលឹងរបស់យើងពោរពេញទៅដោយមនោសញ្ចេតនា សុន្ទរកថារបស់យើង
ពោរពេញ​ទៅដោយការទាក់ទាញអារម្មណ៍ និងមានប្រយោជន៍។
២៦-ពុទ្ធិដែលកុមារបានយកដោយខ្លួនឯងតាមរយ:សំនួរដ៏ប៉ិនប្រសប់ ពុទ្ធិនោះនឹងមានភាពរឹងមាំ និងយូរអង្វែងជាងមេរៀនដែលគេរៀនដោយបង្ខំ។
២៧-ការធ្វើការខាងបញ្ញាហួសហេតុពេក នាំអោយរំខានដល់ការលូតលាស់ទាំងខាងរាង កាយ និងខាងបញ្ញារបស់កុមារ។
២៨-ការដាក់កិច្ចការសិស្សដោយមិនបានកែ ស្មើនឹងមិនដាក់កិច្ចការ។
២៩-ប្រទេសជាតិណាដែលការអប់រំកុមារមិនបានល្អ ប្រទេសជាតិនោះនឹងមិនមានអនាគត ល្អ នឹងគ្មានការអភិវឌ្ឍឡើយ។

នៅមានត

No comments:

Post a Comment

ម៉ោង ប្រតិទិន ចំនួនអ្នកទស្សនា