នៅក្នុងចំណោមសិស្សជាង៨ម៉ឺននាក់ដែលប្រឡងជាប់បាក់ឌុបនៅឆ្នាំ២០១០នេះ កញ្ញា តោ គឹមស៊ី គឺជាសិស្សតែម្នាក់គត់ដែលទទួលបានពិន្ទុខ្ពស់ជាងគេបង្អស់នៅទូទាំងប្រទេស។ កញ្ញា តោ គឹមស៊ី មានវ័យ ១៨ឆ្នាំ សិក្សានៅវិទ្យាល័យ ១០ មករា ក្រុងសៀមរាប ខេត្តសៀមរាប។ កត្តាជាច្រើនដែលធ្វើឲ្យសិស្សវ័យ ១៨ឆ្នាំរូបនេះទទួលបាននិទ្ទេស A គឺដោយការខិតខំរៀនសូត្រ គ្រូមានចំណេះដឹង
ពូកែក្នុងមុខវិជ្ជានីមួយៗ ហើយព្រមទាំងមានការជំរុញពីក្រុមគ្រួសាររបស់នាងផងដែរ។
ដើម្បីក្លាយជាសិស្សពូកែម្នាក់ តោ គឹមស៊ី ចំណាយពេលជាង ១០ម៉ោងក្នុងមួយថ្ងៃដើម្បីរៀនសូត្រ។ យុវតីរូបនេះឲ្យដឹងទៀតថា នាងចំណាយពេលភាគច្រើនលើការសិក្សា និងចំណាយពេលតិចតួចសម្រាប់កម្សាន្តខ្លះៗប៉ុណ្ណោះ។
ជាសិស្សម្នាក់នៃវិទ្យាល័យ ១០ មករា តោ គឹមស៊ី ចំណាយពេល ៧ម៉ោងសម្រាប់រៀនគួរបន្ថែម និង ៤ម៉ោងទៀត រៀននៅសាលា។ មុខវិជ្ជាដែលនាងរៀនបន្ថែមមានចំនួន ៥មុខ ដែលមានដូចជា គណិតវិទ្យាចំនួនពីរម៉ោង ដោយត្រូវសិក្សាជាមួយគ្រូពីរនាក់ផ្សេងគ្នា គីមីវិទ្យាចំនួនពីរម៉ោងដែរ
ដោយនាងក៏ត្រូវរៀនជាមួយគ្រូពីរនាក់ផ្សេងគ្នាទៀតដែរ។ ក្រៅពីនេះ មានដូចជារូបវិទ្យាចំនួន ១ម៉ោង ភាសាខ្មែរចំនួន ១ម៉ោង និងជីវវិទ្យាចំនួន ១ម៉ោងទៀត។ ជាសរុបនៅក្នុងរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃ នាងបានចំណាយពេល ១១ម៉ោង ដើម្បីរៀនសូត្ររួចទៅហើយ។ ក្រៅពីមុខវិជ្ជាទាំងនេះ តោ គឹមស៊ី ក៏ចំណាយពេលទន្ទេញមេរៀនជាច្រើនទៀត ដែលមានដូចជាប្រវត្តិវិទ្យា ភូមិវិទ្យា ផែនដី និងសីលធម៌ជាដើម។
នាងពន្យល់ពីមូលហេតុដែលនាងខិតខំរៀនគួរបន្ថែមថា ដោយសារតែការសិក្សានៅសាលាក្នុង
ម៉ោងរដ្ឋនោះគឺមិនគ្រប់គ្រាន់ឡើយ ដើម្បីនាងមានសមត្ថភាពពេញលេញពេលទៅប្រឡង។
ដោយចាប់កំណើតនៅលើទឹកដីខែត្រសៀមរាប តោ គឹមស៊ី គឺជាកូនទី៤ នៅក្នុងចំណោមបងប្អូន ៦នាក់។ ក្រុមគ្រួសារនាងរស់នៅក្នុងផ្ទះល្វែងមួយក្បែរផ្សារចាស់ ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ អតីតកាលពីវ័យកុមារ តោ គឹមស៊ី បានចូលរៀននៅបឋមសិក្សាភូមិស្ទឹងថ្មី បន្ទាប់មកនៅអនុវិទ្យាល័យអង្គរ។ នាងគឺជាកូនអ្នករកទទួលទានខាងដូរប្រាក់នៅក្បែរផ្សារចាស់ ក្រុងសៀមរាប។ ឪពុកម្ដាយ តោ គឹមស៊ី បានគិតគូរចំពោះអនាគតកូនខុសពីគ្រួសារដទៃទៀត ដែលតែងព្យាយាមជំរុញកូនឲ្យងាកមកជួយរបរជំនួញឪពុកម្ដាយ។
ឪពុក តោ គឹមស៊ី គឺលោក តោ ហុង ពន្យល់ពីមូលហេតុដែលនាំឲ្យគាត់លើទឹកចិត្តកូនឲ្យខិតខំរៀនសូត្រដូច្នេះថា ដោយសារតែកន្លងមកគាត់ធ្លាប់បានឲ្យកូនស្រីច្បងម្នាក់ឈប់រៀន ដើម្បីជួយខាងផ្នែករបរប្ដូរប្រាក់របស់គាត់។ លោកថ្លែងបន្តថា ក្រោយមកគាត់មានការស្ដាយក្រោយជាខ្លាំង ដោយសារតែចាប់តាំងពីបញ្ឈប់កូនស្រីឲ្យឈប់រៀនមក កូនស្រីនោះមិនមានចំណេះអ្វីមាំទាំជាទ្រព្យសម្រាប់ចិញ្ចឹមជីវិតតទៅថ្ងៃក្រោយ ក្រៅតែអំពីការអង្គុយលក់ដូរមុខផ្ទះប៉ុណ្ណោះ។
លោក តោ ហុង បន្ថែមថា វាជាការខុសឆ្គងមួយដែលគាត់មិនឲ្យកូនស្រីច្បងបានរៀនសូត្រដូច្នេះ។ គាត់ថ្លែងបន្តថា មានតែការសិក្សារៀនសូត្រទេ ទើបអាចជាទ្រព្យពិតប្រាកដជាប់នឹងខ្លួនកូនគាត់អស់មួយជីវិតតែម្ដង។
តោ គឹមស៊ី ឲ្យដឹងថា ទោះបីជាពេលខ្លះឪពុកម្ដាយនាងមានការមមាញឹកនៅក្នុងរបរនេះក៏ដោយ ក៏គាត់មិនដែលចង់ឲ្យនាងឈប់រៀនមកជួយការងារឪពុកម្ដាយនាងឡើយ ៖ «...នៅក្នុងវ័យនេះយើងមិនចាំបាច់សង្វាតតែរឿងលុយទេ យើងត្រូវសង្វាតការសិក្សា បើជោគជ័យក្នុងការសិក្សា នៅថ្ងៃក្រោយយើងគង់នឹងមានអនាគតល្អ»។
នៅក្នុងលទ្ធផលប្រឡងបញ្ចប់ថ្នាក់បាក់ឌុប តោ គឹមស៊ី ទទួលបាននិទ្ទេសល្អដាច់គេលើមុខវិជ្ជាគណិតវិទ្យា ដោយសារតែហេតុនេះហើយ ទើបនាងទទួលបានអាហារូបករណ៍ភ្លាមពីសាកលវិទ្យាល័យមួយនៅប្រទេសអាល្លឺម៉ង់។
សកលវិទ្យាធិការនៃសាកលវិទ្យាល័យ ខេមរៈ លោក សុខ ទូច ឲ្យដឹងថា តាមរយៈការទំនាក់ទំនងរបស់លោកជាមួយនឹងសាកលវិទ្យាល័យនៅអាល្លឺម៉ង់នោះ តោ គឹមស៊ី នឹងត្រូវទៅសិក្សានៅប្រទេសអាល្លឺម៉ង់ ចាប់ពីថ្នាក់បរិញ្ញាបត្ររហូតដល់បញ្ចប់ថ្នាក់បណ្ឌិតផ្នែកគណិតវិទ្យានៅទីនោះ។
លោក សុខ ទូច មានប្រសាសន៍ដូច្នេះ ៖ «គាត់មានសិទ្ធិជ្រើសរើសសកលវិទ្យាល័យនៅកម្ពុជា ប៉ុន្តែយើងដឹងហើយថា មនុស្សដែលមានឱកាស និងភាពលូតលាស់បានល្អ យើងគួរតែឲ្យគាត់ទៅមើលនៅពិភពថ្មី ពិភពក្រៅ ដើម្បីឲ្យគាត់យកចំណេះដឹងមកអភិវឌ្ឍប្រទេសជាតិយើង។ យើងជួយនេះដើម្បីបណ្ដុះអ្នកដែលមានសមត្ថភាព យើងត្រូវបើកបេះដូងទូលាយ ផ្ដល់ឱកាសទៅដល់យុវជនសម័យថ្មី...»។
ក្រៅពីចំណេះទូទៅ តោ គឹមស៊ី ក៏អាចនិយាយ និងប្រើប្រាស់ភាសាអង់គ្លេស និងបារាំង បានល្អផងដែរ។ ចំពោះភាសាថៃវិញ នាងក៏អាចប្រើការបានមួយចំនួនដែរ។
តោ គឹមស៊ី តាំងចិត្តថា នៅពេលទទួលបានសញ្ញាបត្របណ្ឌិតត្រឡប់មកវិញ នាងនឹងយកចំណេះដឹងទាំងនេះ ដើម្បីចែកចាយទៅដល់អ្នកជំនាន់ក្រោយបន្តទៀត ដោយនាងចង់ក្លាយជាគ្រូបង្រៀនម្នាក់នៅសាកលវិទ្យាល័យណាមួយក្នុងប្រទេសកម្ពុជា នៅពេលខាងមុខ៕
Copyright © 1998-2010 Radio Free Asia. All rights reserved.ដើម្បីក្លាយជាសិស្សពូកែម្នាក់ តោ គឹមស៊ី ចំណាយពេលជាង ១០ម៉ោងក្នុងមួយថ្ងៃដើម្បីរៀនសូត្រ។ យុវតីរូបនេះឲ្យដឹងទៀតថា នាងចំណាយពេលភាគច្រើនលើការសិក្សា និងចំណាយពេលតិចតួចសម្រាប់កម្សាន្តខ្លះៗប៉ុណ្ណោះ។

7 views |
No comments:
Post a Comment