ទស្សនះគួស្វែងយល់

1.ការអត់អោនអធ្យាស្រយ័ចំពោះគ្នាកាន់តែធ្វើអោយមនុស្សសុក្រិតថែម ទៀត។
2. ស្រីល្អត្បិតចរិយា ប្រុសសង្ហាព្រោះវិជ្ជា។
3. មនុស្សគ្រប់រូប ចូលអ្នកកុំចាញ់បោកខ្លួនឯងអោយសោះ។
4. ជីវិតជាដំនើរឥតដាច់មិនខុសអីពីឡានបើកទៅមុខជានិច្ចតាមផ្លូវផ្សេងៗគ្នា។
5. ចូលស្គាល់ពីបច្ចុប្បន្នអោយបានច្បាស់នោះអ្នកនិងបំភ្លេចរឿងអតិតដោយងាយ
ហើយទាយយ៉ាងច្បាស់ពីអនាគត់។
6. អ្វីដែលបញ្ឆោតជីវិត គឺអ្វីដែលនៅជុំវិញខ្លួនយើង។
7. ការគិតពិចារណា ជាទីប្រឹក្សាល្អរបស់គំនិត។
8. ការសប្បាយការកើតទុកការរំភើបការភយ័ព្រួយ...ទាំងអស់នេះនឹងធ្លាក់មកលើអ្នក បើអ្នកចាញ់បោកគំនិតរបស់អ្នក។
9. អភិវឌ្ឍន៍ខ្លួនឯង គឺពូកែគិតនិងពូកែការងារ។
10. កត្តារបស់មនុស្សល្អ
    -ចំនេះដឹងល្អ
    -ប្រវត្តិល្អ
    -សមត្ថភាពល្អ
    -សម្ពន័ជាមួយមនុស្សល្អ
    -មានគុណធម៍ល្អ។
11. អ្នកពូកែគិតជាអ្នកដែលគិតវិភាគអ្វីដែលគេបានជួបឬមានចំពោះមុខគេ
12. ចូរកុំគិតតាមរបៀបប្រហែលព្រោះនាំអោយកើតមានភាពសុញនិងមិនច្បាស់ការ
លើខ្លួនឯង។
13. ជីវិតជាការរៀនសូត្រ។
14. អ្វីដែលកើតឡើងមានទិសដៅទៅរកសេចក្ដីវិនាសតែមួយគត់។
15. ជីវិតគឺប្រៀបបាននិងការខ្ចីកាំបិតឬពូថៅមកច្នៃអ្វីមួយដែលមានប្រយោជន៍។
16. ការតស៊ូក្នុងកិច្ចការជាប្រភពជយ័ជំនះក្នុងជីវិត។
17. អំពើល្អជាស្នូលកណ្ដាលនៃជីវិតយកគំនិតជាឧបករណ៍ជួយបង្ករបង្កើនផលយក
ការងារជាគ្រឿយន្តទុកដាក់ក្នុងខ្លួនទាំងបីចំនុចខាងលើនេះដែលធ្វើអោយមនុស្សមាន
ភាពឧត្ដុងឧត្ដម។
18. ជីវិតត្រូវរស់ដោយប្រើបញ្ញាដែលប្រកបដោយការអត់ធ្មត់មិនតក់ ក្រហល។
19. មនុស្សដែលមានវិជ្ជាតិចតែងតែចាញ់បោកគេ។
20. អ្នកដែរចេះមិនប្រាកដថាអ្នកនោះឆ្លាតទេ។
21. បញ្ហាអាចដោះស្រាយបានគឺអាស្រយ័ពេលវេលា។
22. មនុស្សល្អជាមនុស្សដែលចេះអប់រំខ្លួនឯងបាន។មនុស្សដែលពិបាករកគឺមនិស្សដែល
ចេះកែខ្លួនឯង។
23. បុគ្គលដែលយល់ពីកំហុសខ្លួនឯង អ្នកនោះជាបណ្ឌិត។
24. បុគ្គលដែលដែលរកបានដោយកំរនៅក្នុងលោកមាន៥ប្រការ
​​     ១.បុគ្គលដែលត្រាសដឹងដូចព្រះពុទ្ធ
     ២.បុគ្គលបានសម្ដែងធម៍តាមព្រះពុទ្ធ
     ៣.អ្នកដែលបានដឹងបានស្ដាប់សេចក្ដីព្រះធម៍របស់ព្រះពុទ្ធ
     ៤.អ្នកដែលយកព្រះធម៍ទៅពន្យល់ប្រាប់អ្នកដទៃ
     ៥.បុគ្គលជាអ្នកប្រកាសសម្ដែងដល់អ្នកដ៏ទៃអាស្រយ័គុណ។
25. សេចក្ដីល្អរបស់អ្នកមានគុណជាម្លប់ដ៏ត្រជាក់របស់កូន។
26. មនុស្សមានបញ្ញាតិចទោះ បញ្ហាតិចក៏ដោះស្រាយមិនបានផង។
27. ទឹកគ្មានកករទោះជាក្រឡុកយ៉ាងណាក៏មិនល្អក់ដែរ។
28. ឋានសួគ៍របស់មនុស្សល្ងងគឺកមគុណនិងអវិជ្ជាឯថានសួគ៍របស់អ្នកប្រាជ្ញគឺបញ្ញា
29. បើត្រឹមតែចេះមិនគ្រប់នោះទេ តែសូមអោយដឹងផង។
30. ការចេះដឹងមិនមែនសំដៅលើការរៀនបានខ្ពស់នោះទេតែមានការយល់ដឹងច្រើន។
31. សេចក្ដីសុខចំពោះកូន គឺនៅពេលឪពុកម្ដាយញញឹមដាក់គ្នា។
32. ជីវិតជាអណ្ដូងដែលគេមិនអាចបំពេញបាន។
33. មនុស្សឆ្លាតគឺជាមនុស្សដែលដឹងខ្លូនឯងល្ងង់។
34. ខ្ញុំដឹងថាអ្នកជាមនុស្សមិនចេះទេ តែខ្ញុំសូមអោយអ្នកក្លាយជាអ្នកដឹង។
35. ចូលតាំងខ្លួនជាស្មៅប្រសើរជាងតាំងខ្លួនជាភ្នំខ្ពស់។
36. យើងអាចស្គាល់ខ្លួនយើងច្បាស់លុះណាតែយើងមានទំនាក់ទំនងជាមួយអ្នកដទៃ។
37. ជីវិតដែលខ្វះពិចារណាជាជីវិតឥតនយ័។
38. មិត្តតាំងពីកើតរបស់អ្នកគឺសេចក្ដីស្លាប់ ហេតុអ្វីក៏អ្នកក្លាចវាម្លេះ?
39. ធាតុសំខាន់របស់មនុស្សគឺគុណធម៍។
40. ចំនុចគន្លឹះនៃការស្រាយបញ្ហាគឺ ការចងចាំប្រាជ្ញាំ មាត់ព្រលឹង។
41. ចូលកុំធ្វើថ្លៃនៅកន្លែងដែលថោក។
42. គ្មានអ្នកណាក្រៅពីខ្លួនឯងទេដែលអាចរកតម្លៃអោយខ្លួនឯងបាន ឪពុកម្ដាយជាអ្នកផ្សព្វផ្សាយតម្លៃនោះ ហើយក៏ជាអ្នកទទួលផលដែរ។
43. បាត់អ្វីក៏ដោយក៏ស្ដាយមិនស្មើនិងការបាត់បង់ការចងចាំទេ។
44. ទៅយឺតមានទិសដៅប្រសើជាងលឿនស្លៅសំដៅមិនចំពោះ។
45. សេចក្ដីទៀងត្រង់ជាសុខភាពរបស់ចិត្តហើអាចបង្កើតបានគុណធម៍ជាច្រើន។
46. គ្រួសារជាសាលារៀនដែលខ្លួនខ្ញុំជាគ្រូផងជាសិស្សផង។
47. បណិ្ឌតឈ្មោះ
48. ការអប់រំតាមរបៀបហឹង្សា លទ្ធផលទទួលបានក៏តាមរបៀបនោះដែរ។
49. គ្មានកិច្ចការណាពិបាក ជាងកិច្ចការអប់រំមនុស្សទេ។
50. គ្មានជីវ(ខ្លឹមសារបស់មនុស្ស)សត្វណាវែងជាងជីវិតមនុស្សទេ។
51. គ្មានអំពើអាក្រក់ណា អាក្រក់ជាងការភូតខ្លួនឯងនោះទេ។
52. ទឹកចិត្តដែលឈឺចាប់ ហើយអង់អាចក្លាហាន គឺជាទឹកចិត្តដ៏ឧត្ដម។
53. បើខួរក្បាលការទើបកាយបានស្រណុក។
54. ថែរក្សាមនុស្សចាស់គឺថែរក្សាកេរ្ដ៏ដំណែលពីបុរាណ។
55. ពេលខ្លះអំណាចគ្មានប្រសិទ្ធិភាពហើយអ្វីដែលមានឥទ្ធិពលខ្លាំងនោះគឺទស្សនះ
ដែលសមហេតុផលឬតូចឬធំទាបឬខ្ពស់មិនសំខាន់តែសំខាន់គឺទស្សនះសមហេតុផល។

No comments:

Post a Comment

ម៉ោង ប្រតិទិន ចំនួនអ្នកទស្សនា