គឺជីវិតដែលសំខាន់ជាងគេបំផុតព្រោះបើគ្មានជីវិតទេអ្វីៗក៏គ្មានដែរតែបើជីវិតនោះដូចជាជីវិតហីត្លែរ( Hitler )មូសូលីនី( Mousolini )រឺប៉ុលពត( Pol Pot ) ដែលសុទ្ធតែជាមេឃាតករវិញជីវិតនោះក៏គ្មានតំលៃអ្វីដែរ។ព្រោះហេតុនេះជីវិតត្រូវតែផ្សារភ្ជាប់និងគុណធម៏ព្រោះដែលហៅថាវឌ្ឍនធម៏នៃវប្បធម៏នោះគឺជាការប្រយុទ្ធប្រឆាំងនិងកិលេសធម៏នេះឯង។ប៉ុន្តែបើគ្មានអាហារគ្មានខ្យល់គ្មានទឹកគ្មានពន្លឺទេនោះជិវិតក៏រស់មិនបានដែរ។ហេតុនេះជិវិតគង់វង្សបានគឺមិនអាស្រ័យនិងមាសពេជ្រវិឡាឡាននោះឡើយ។ជីវិតកើតឡើងជាប់ដោយហេតុបច្ច័យច្រើនយ៉ាងនេះហើយបច្ច័យទាំងនោះសុទ្ធតែមិនទៀងដូច្នេះតើជីវិតនិងទៀងមកពីណា?ធម៏ណាកើតពីហេតុបច្ច័យធម៏នោះគ្មានខ្លួនឯងទេនេះឯងជាអនត្តាធម៏របស់ព្រះសម្មាសម្ពុទ្ធដែលមានតែមួយលើលោកនេះ។ហេតុនេះលើលោកនេះគ្មានអ្វីសំខាន់បំផុតទោលតែឯងនោះឡើយដោយសារតែរាស្ត្រអោយតំលៃទើបព្រះរាជាថ្លៃទៅបានបើគ្មានអ្នកណាអោយតំលៃទេនោះក៏គ្មានន័យអ្វីដែល។ជីវិតគឺគ្មានអ្វីពិតគ្មានអ្វីក្លែងក្លាយឡើយកុំទុកដាក់ជាការសំខាន់«ពេក»។
វិលទៅទំព័រសាសនា
No comments:
Post a Comment